
Vuthea - អ្នកណាគេ(Who are you) Ft KingChi
Artists: Vuthea, KingChi
Producer: DJ Chee
Mixed and mastered: DJ Chee
Visualiser: cossin
Lyric:
(Vuthea)
អេ ចុះលោកឯងអ្នកណាគេ?
ចូលមកនេះ ចាំខ្ញុំប៉ាវឡាប់យេ
អេ ចុះលោកឯងអ្នកណាគេ?
តោះ ជល់មួយហើយគឺបងប្អូនយើងទេ
អេ ចុះលោកឯងអ្នកណាគេ?
ចូលមកនេះ ចាំខ្ញុំប៉ាវផឹកកាហ្វេ
អេ ចុះលោកឯងអ្នកណាគេ?
ខ្ញុំដូចដឹងថាបង ដើរសេឡេឡេ
បងឯងជាអ្នកណា មកពីណាខ្ញុំស្វាគមន៍
កុំអោយតែចូលមកទាំងដែលចិត្តមានគំនុំ
ព្រោះខ្ញុំមិនចូលចិត្តអ្នកចាក់ចុច ស៊ុមកាឡុម
ហើយខ្ញុំគោរពអ្នក បើសិនជាអ្នកគោរពខ្ញុំ
អូ ខ្ញុំរកតែសុខ ខ្ញុំរកព្រះពុទ្ធោ
គេចូលចិត្តខ្ញុំតាមស៉ឡេងមេក្រូ
ពេលដែលខ្ញុំច្រៀងគេស្រែកហ៊ោ
បងមកពីស្រុកលិចជាមួយនឹងRuthKo
បើរាប់ញាតិជិតខាងនោះជារឿងដែលប្រសើរ
បើរាប់អានជិតដិត អ្នកខ្លះគេហៅថា អាក្លើ
បើរាប់អានមិនពិត ប្រយ័ត្នតែត្រូវគេបោកប្រើ
សន្សំចិត្តស្អប់ ប្រយ័ត្នមានអ្នកបង្អាក់ដំណើរ
អេ យើងអ្នកសប្បាយ ហើយក៏មិនស្ដាយដែរ
និយាយពីមិត្តភាពក៏មិនប្រួលប្រែ
ស្គាល់ Daddy Chi ឥឡូវនេះខ្ញុំមានខ្សែ
អ្នក Westside មកពីលិចស្រុកខ្មែរ
(KingChi)
អេ អេ Daddy Chi
អេ ចុះលោកឯងអ្នកណាគេ?
គេឡើងទំនង តែគាត់មួយហ្វូងហ្នឹងខុសគេ
អេ ចុះលោកឯងអ្នកណាគេ?
លេងតំណើបតំណើប មិនដែលទំនង ឡើងខុសគេ
អេ ចុះលោកឯងអ្នកណាដែរ?
មើលទៅសាច់ឈាម ព័រសម្បុរដូចកូនខ្មែរ
អេ ចុះលោកឯងអ្នកណាវិញ?
ខ្ញុំមកពីបាត់ដំបងឆ្លងមកដល់ភ្នំពេញ
អើយ ហើយអ្នកណាហ្នឹងនៀក
ឃើញតែដើរឆ្វែល ក្រវែលៗមិនចូលកៀក
អើយ អីទំនងម៉េសនៀក
សាច់ត្រលុកត្រលុន ទន់ដូចប្រហិតបៀក
ហើយ អូនមិចមិនហ៊ានចូលគៀក
ឫនាងអៀនខ្ញុំ ឬមុំធុំក្លិនក្លៀក
ហើយនាង ចង់ទៅណាទៀតនៀក
ធ្វើកុំទាន់ឆ្ញាល់ កុំទាន់ក្ដៅស្លឹកត្រចៀក
ហើយសួរខ្ញុំមកពីណា? ខ្ញុំមកពីស្រុកឆ្ងាយ
ស្កាត់មកពីនាយ នាងអើយមកធ្លាយមកដល់អាយ
ជួបអ្នក Westside គ្នាយើង ហើយ Vuthea
Shout out to RuthKo អ្នកស្រុកលិចនៃកម្ពុជា
ព្រួសដោយសុធា ច្រូតដោយសុធា
ថ្ងៃនេះបងដាក់កណ្ដៀវមកច្រូតកណ្ដាប់ និងបងវុទ្ធា
កណ្ដាប់នាងមានតែមួយ ដេកព្រួយពិបាកចែកគ្នា
វៃកណ្ដូប ដល់ដាក់កណ្តុរ កណ្ដាលយប់ជុំគ្នា
ខំសន្សំសុខយូរហើយ ទុកគ្រាន់ចេញក្រៅ
ដល់សន្សំសុខយូរៗ អត់មានអាទិត្យ មានសៅរ៍
ចេញថ្ងៃខ្លាចក្ដៅ បើចេញយប់ខ្លាចខ្មោច
គ្នាតិចមិនចម្រើន ដល់គ្នាច្រើនសន្សមខ្លោច
វាអស់សំណើចដែរ តែនៅមានសំណាង
ចង់សំណេះសំណាល សួរសំនួរ ថាអស់ប៉ុន្មាន
ដាក់សំណើរតាមសំនៀង ច្រៀងធ្វើសំណែន
បើមិនសំណំ មិនសូវសំនួន ខ្លួនកុំប្រកាន់គ្នាឯង
អេ ចុះលោកឯងអ្នកណាគេ?
ចូលមកនេះ ចាំខ្ញុំប៉ាវឡាប់យេ
អេ ចុះលោកឯងអ្នកណាគេ?
តស់ ជល់មួយហើយគឺបងប្អូនយើងទេ
អេ ចុះលោកឯងអ្នកណាគេ?
ចូលមកនេះ ចាំខ្ញុំប៉ាវផឹកកាហ្វេ
អេ ចុះលោកឯងអ្នកណាគេ?
ខ្ញុំដូចដឹងថាបង ដើរសេឡេឡេ
តស់! cheers ជាមួយនឹងបងប្អូនល្អ
ជុំគ្នា ពួកយើងសប្បាយដល់ក
តស់! cheers ជាមួយនឹងបងប្អូនល្អ
ជួយគ្នា ពេលមានអាសន្នអន់ក្រ
Follow @Vuthea វុទ្ធា
Facebook:
Instagram: ...
Tiktok:
Twitter:
Follow @KingChi
Facebook:
Instagram:
Tiktok:
Follow @KlapYaHandz
Facebook:
Instagram:
Tiktok:
For Business Inquiries:
E-Mail: contact@klapyahandz.com
Contact Us: 078849888, 0963881208
© 2025 KlapYaHandz Records
#vuthea #kingchi #who